Wednesday 2 March 2016

វិធី​សាស្រ្ត​ងាយ​បំផុត​ដើម្បី​ស្វែង​រក និង​ផ្លាស់​ប្តូរ Template សម្រាប់​វេបសាយ​បង្កើត​ដោយ Blogspot

តាមដានព័ត៌មានផ្សេងៗពី​​ CAMBO REPORT
ប្រហែលជាមានប្រិយមិត្តជាច្រើន ចង់ចេះ បង្កើតវេបសាយ ដោយខ្លួនឯង ដូច្នេះអ្នកអាច ចំណាយពេលសិក្សា ស្វែងយល់ ជាមួយនឹង Blogspot បាន ព្រោះវាមាន ភាពងាយស្រួល បើទោះបីជា វាមិនមាន មុខងារ គ្រប់គ្រាន់ ច្រើនមែន តែវាល្មម អាចប្រើការ បានដែរ។
ខេមបូ ធ្លាប់បានបង្ហាញពីវិធីសាស្រ្តក្នុងការ បង្កើតវេបសាយ តាមរយៈ​ Blogspot និង ដាក់ Domain ដោយ ឥតគិតថ្លៃ រួចមកហើយ នៅថ្ងៃនេះ យើងនិយាយពី ការផ្លាស់ប្តូរ មុខមាត់ថ្មី របស់វា វិញម្តង ហៅថា ការ ផ្លាស់ប្តូរ Template។ ប្រហែលជា មានប្រិយមិត្ត ជាច្រើនចេះ វារួច មកហើយ នៅឡើយ តែអ្នក មិនទាន់ដឹង ដូច្នេះអ្នកអាច សិក្សារស្វែង យល់ជាមួយ ខេមបូ នៅពេល នេះបាន។
ការផ្លាស់ប្តូរ Template Blogspot មិនពិបាកឡើយ ព្រោះ Template វាមានច្រើន មែនទែន នៅលើ បណ្តាញ អ៊ីនធើណែត និង ដាក់អោយ ទាញយក ដោយឥត គិតថ្លៃ ហើយ ស្របច្បាប់ ទៀតផង ពីម្ចាស់បង្កើត Template នោះឡើង តាមរយៈកូដ HTML និង XML។ ដូច្នេះអ្នក មិនចាំបាច់ ភ័យព្រួយ ថាអ្នកមិនចេះ សរសេរកូដ ថាតើ គួរបង្កើត Template សម្រាប់ វេបសាយ ដូចម្តេច នោះទេ គួរតែ ស្វែងរក មើល Template ណា ដែលមាន រចនាបថតាម ដែលអ្នក ចង់បាន ហើយទាញយក វាមក ផ្លាស់ប្តូរ កែច្នៃបន្តិចបន្តួច ជាការស្រេច។